នាពេលប៉ុន្មានថ្ងៃនេះ មានរឿងក្តៅគគុលកើតទ្បើងជាបន្តបន្ទាប់ ដែលធ្វើអោយមានការរិះគន់ទៅលើការប្តូរឈ្មោះរមណីយដ្ឋាន ភ្នំបូកគោ ដែលជារមណីយដ្ឋានប្រវត្តិសាស្រ្ត ទៅជារមណីយដ្ឋានភ្នំសុខា ដែលនេះវាជារឿងគួរតែទទួលខុសត្រូវរបស់ក្រសួងពាក់ពន្ធ័ ដែលបណ្តោយអោយក្រុមហ៊ុនឯកជនមិនគោរពច្បាប់ ធ្វើខុសពីអ្វីដែលក្រុមហ៊ុននេះ បានដាក់ស្នើសុំទៅដល់ក្រសួងពាក់ពន្ធ័។
បើតាមផេកឈ្មោះ Srey Chamroeun ដែលបានផុសនៅថ្ងៃទី ២៤ ខែកញ្ញ ឆ្នាំ ២០១៧ នេះ បានសរសេរថា " ខ្ញុំ ស្រី ចំរើន តំណាងក្រុមនិស្សិតទូទាំងប្រទេស សូមស្នើសុំដូរឈ្មោះរមណីយដ្ឋានភ្នំបូកគោទៅជា "ភ្នំបូកតេជោ" ។ សូមបងប្អូនជួយគាំទ្រ។"
ការលើកទ្បើងនេះ ធ្វើអោយប្រជាពលរដ្ឋមានការរិះគន់កាន់តែខ្លាំង ទៅលើ ផេតឈ្មោះ Srey Chamroeun ដែលយករឿងតំណាងក្រុមនិស្សិតទូទាំងប្រទេសស្នើសុំដូរឈ្មោះរមណីយដ្ឋានភ្នំបូកគោទៅជា "ភ្នំបូកតេជោ"។
ក្រុមការងារយើងបានទាក់ទងទៅលោក ស្រី ចំរើន ដោយផ្ទាល់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ អំពើរឿងយកឈ្មោះតំណាងក្រុមនិស្សិតទូទាំងប្រទេសស្នើសុំដូរឈ្មោះរមណីយដ្ឋានភ្នំបូកគោ ប៉ុន្តែមិនអាចខលទាក់ទងបាន។ នៅល្ងាចម៉ោង ១០: ០៣នាទីនៅថ្ងៃដដែរនេះ ទើបអាចខលចូល និងបានជួបលោក ស្រី ចំរើនផ្ទាល់។ លោក ស្រី ចំរើនបានបានផ្តល់បទសំភាសន៍តាមទូរស័ព្ទថា "តាមពិតទៅ ខ្ញុំពិតជាមានការអន់ចិត្តទៅលើការរិះគន់ពីបងប្អូន ទៅលើផេតឈ្មុោះ Srey Chamroeun វាជារឿងអាម៉ាសមុខមួយសំរាប់រូបខ្ញុំ។ ខ្ញុំបានបកស្រាយរឿងនេះម្តងរួចហើយ គឺ ផេតឈ្មោះ Srey Chamroeun មិនមែនជាផេតរបស់ខ្ញុំទេ ផេតនេះត្រូវបានជនអានាមឹង បាន Hack យកទៅប្រើប្រាស់ប្រហែលជិតកន្លះឆ្នាំហើយដោយប្រើជាឆាតល្ខេានមនោគមវិជ្ចាស្រលាញ់ និងស្អប់ទៅលើមន្រ្តីជាន់ខ្ពស់បក្សកាន់អំណាច និងធ្វើអោយប្រជាពលរដ្ឋមិនពេញចិត្តធ្វើការរិះគន់ទៅកាន់លោក។ ដោយលោកបានដាក់ពាក្យបណ្តឹងរួចហើយ ថ្មីៗនេះលោកក៏បានទទួលពត៍មានថា ជនអានាមឹងដែលកំពុងប្រើផេតឈ្មោះ Srey Chamroeun វាយប្រហាកបក្សកាន់អំណាចក្នុងន័យស្រលាញ់ គឺស្ថិតនៅក្រៅស្រុក ហើយលោកមិនទាន់ដឹងថាច្បាប់មានវិធានការយ៉ាងណានោះទេ។"
ប្រភពពី និស្សិតកម្ពុជា