មកទល់ពេលនេះស្ត្រី​ជើងខ្លាំង​ និង​​បក្សពួកដែល​រារាំង​សមត្ថកិច្ច​អនុវត្ត​ដីកា​ព្រះ​រាជអាជ្ញា នៅតែមានសេរីភាពនៅក្រៅច្បាប់



តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ជា​ជនសង្ស័យ​រូប​នេះ​បាន​ជេរ​ប្រមាថ និង​គំរាម​កំហែង​ជា​សាធារណៈ​ដល់​ជន​រង​គ្រោះ​ដែល​ជា​មនុស្ស​ចាស់ កំពុង​តែ​រត់ការ​ទៅ​តុលាការ ​ដើម្បី​អោយ​រួចខ្លួន ដោយ​សារ​អាង​ទឹក​លុយ​ និងអាងខ្នងធំជួយការពារ។ ក៏​ប៉ុន្តែ​មហាជន​ក៏​កំពុង​តាមដាន​មើល​ផង​ដែរ​ថា តើ​តុលាការ​ហ៊ានអោយ​ស្ត្រី​ជើងកាង​នេះ​រួចខ្លួន​ដែរ​ឬទេ? 

ស្ត្រី​ខាងលើ​នេះ​មានឈ្មោះ​ថា យឹ​ម អេ​ង និង​បក្សពួក​មួយ​ចំនួន​ទៀត ដែល​បាន​តដៃ និង​ក្របួច​.​ក​​អាវ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ ពេល​ដែល​នគរបាល​ចុះ​ឃាត់ខ្លួន​ស្ត្រី​រូប​នេះ​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២០​ នៅ​ចំណុច​ផ្សារ​បាត់ដឹង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​ ត្រូវ​បាន​នគរបាល​ក្រសួងមហាផ្ទៃ បញ្ជូន​សំណុំរឿង​នេះ​ទៅ​កាន់​​តុលាការហើយ  និងរង់ចាំចំណាត់ការពីថ្នាក់លើ ។


យោង​តាម​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា ស្ត្រី​ដែល​ជា​ជនសង្ស័យ​រូប​នេះ​បាន​ជេរ​ប្រមាថ និង​គំរាម​កំហែង​ជា​សាធារណៈ​ដល់​ជន​រង​គ្រោះ​ដែល​ជា​មនុស្ស​ចាស់ជាច្រើនលើកច្រើនសារ។ ហើយប្រជាពលរដ្ឋដែលរស់នៅភូមិបាត់ដឹងនោះ ក៏បានបង្ហើនឲ្យដឹងដែរថា​​ ស្ត្រី​ម្នាក់នេះ​មាន​រឿងអាស្រូវ​ជា​ច្រើន​ទាក់ទង​នឹង​ករណី​ដីធ្លី​ និងក៏​ធ្លាប់ជេរ​ប្រមាថដល់នគរបាលក្នុងអធិការស្រុក ។

តាម​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ បាន​ប្តឹង​ដល់​ស្ត្រី​រូប​នេះ ឲ្យ​មានការ​សូមទោស​ជា​សាធារណៈ និង​​ទាមទារ​សេវាកម្ម​ផ្លូវច្បាប់ ថ្លៃ​ទាមទារ​ខាតបង់​ពេលវេលា សំណង​ជំងឺ​ចិត្ត ការ​ប៉ះពាល់​ដល់​កិត្តិ​យស​កេរ្តិ៍ឈ្មោះ សេចក្តី​ថ្លៃថ្នូរ និង​ការ​ខូចខាត​ប្រយោជន៍​ផ្សេង​ៗ​ ៕





Previous
Next Post »